ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពទឹក ជំនន់ នៅស្រុកជ័យសែន


នៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៧ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពទឹក ជំនន់ នៅស្រុកជ័យសែន ខេត្តព្រះវិហារ បានជំរុញអោយអាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ តាមដានស្ថានភាពទឹកគ្រប់ពេល ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋទាន់ ពេលវេលា ។ នៅក្នុងឱកាសនោះដែរឯកឧត្តមបានសំណូមពរអោយអាណាព្យាបាលគ្រប់រូបដែលផ្ទះលិចទឹកសូមធ្វើការប្រុងប្រយត្ន័ចំពោះកូនចៅតូចៗ កុំអោយចុះលាងទឹកផ្ដេសផ្ដាសខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។