ព្រឹទ្ធសភា នឹងបន្តសម័យប្រជុំពេញអង្គ នៅព្រឹកស្អែក ដើម្បីពិភាក្សា និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣


(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នឹងបន្តសម័យប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ដើម្បីពិភាក្សា និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣។

ការសម្រេចបន្តកិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំនាព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា។

កិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែកនេះ នឹងរបៀបវារៈដូចខាងក្រោម៖

១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។

៣៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

* ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរ-ជាតិ ដោយបន្ថែមមាត្រា៣ស្ទួន

* ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាស-ចរណ៍ស៊ីវិលអន្តរជាតិ

* ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ៕