ផ្លូវថ្នល់ចំនួន ០៩ខ្សែក្នុងខេត្តព្រះវិហារ ត្រូវបានជួសជុលសម្រួលចរាចរណ៍ឡើងវិញ បន្ទាប់ពីរងប៉ះពាល់ពីទឹកជំនន់ទឹកភ្លៀង


(ព្រះវិហារ) ៖ ផ្លូវសំខាន់ៗចំនួន ០៩ខ្សែ ប្រវែងសរុប ១៤ ៣៨០ម ស្ពានចំនួន ០១កន្លែង លូចំនួន ០៧កន្លែង និងលូប្រអប់(ដាឡូ)ចំនួន ០១កន្លែង ត្រូវទឹកលិចលង់ និងរងការខូចខាតដោយជំនន់ទឹកភ្លៀង។
នៅព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៧នេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានដាក់គ្រឿងចក្រជួសជុលផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ជាលក្ខណៈបណ្ដោះអាសន្ត តែប៉ុណ្ណោះ ទម្រាំគម្រោងធ្លាក់មកផងដែរ៕