មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ស្ពឺ


ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M) ឆ្នាំ ២០១៧ ចំនួន ០៨ ប្រព័ន្ធ ក្នុងខេត្តកំពង់ស្ពឺ រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ អាងទឹកអង្គតាកិប មានទីតាំងស្ថិតក្នុងឃុំនិទាន ស្រុកបសេដ្ឋ
២. ប្រព័ន្ធធារាសាស្រ្ត អាងទឹកចំការដូង ស្ថិតក្នុងឃុំព្រៃវិហារ ស្រុកគងពិសី
៣. ប្រព័ន្ធធារាសាស្រ្ត អាងទឹកស្វាយ ស្ថិតក្នុងឃុំស្រង់ ស្រុកគងពិសី
៤. ប្រព័ន្ធធារាសាស្រ្ត អាងទឹកអុរត្រែង ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី
៥. ប្រព័ន្ធធារាសាស្រ្ត អាងទឹករកា ស្ថិតក្នុងឃុំពេជ្រមុន្នី ស្រុកគងពិសី
៦. ប្រព័ន្ធធារាសាស្រ្ត ប្រឡាយមេតាហោ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង
៧. ប្រព័ន្ធធារាសាស្រ្ត អាងទឹកចាន់ថ្នាល ស្ថិតក្នុងឃុំក្រាំងចេក ស្រុកឧដុង្គ
៨. ប្រព័ន្ធធារាសាស្រ្ត ប្រឡាយអូរវែង ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ។