ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន នាំយកថវិកា សម្ភារៈ ផ្តល់ជូនស្រ្តីទើបសម្រាលកូន២គ្រួសារនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន


នៅរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារមូល​និធិសម្តេចក្រឡាហោ ស ខេង ខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ ពៅ សុខ ព្រមទាំងក្រុមការងារមូលនិធិស្រុកសាលាក្រៅ ក្នុងនាមឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អ្នក​តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌល​ប៉ៃលិន ជាអ្នកទទួលខុសត្រូវការងារមូលនិធិសម្តេចក្រឡាហោមខេត្តប៉ៃលិន។

ក្រុមការងារបានចុះជួបសួរ​សុខទុក្ខនិងនាំយកថវិកា មូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ផ្តល់ជូនដល់ស្រ្តីដែលទើបនឹងសម្រាលកូនចំនួន០២គ្រួសារ ដោយក្នុង​មួយ​គ្រួសារៗទទួលបាននូវគ្រឿងឧបភោគ បរិភោគសម្ភារះទារក និងថវិកា​មូល​និធិចំនួន ២០០,០០០រៀល​(ពីរសែនរៀល​គត់)។

នាឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើ​សួរ​សុខទុក្ខ និងចូលរួមអបអរសាទរដល់សមាជិក​គ្រួសារថ្មី ពីសំណាក់សម្តេចក្រឡាហោម ជូនចំពោះប្រជាពលរដ្ឋសម្រាលកូនទាំង០២គ្រួសារ នា​ពេលនេះផងដែរ ដោយជានិច្ចកាល សម្តេចក្រឡាហោម និងក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់ តែងតែបានគិតគូយកចិត្តទុកដាក់ពីសុខ និងទុក្ខរបស់​ប្រជាពលរដ្ឋគ្រប់ៗរូប ទូទាំងប្រទេស តាមរយៈ អ្នកតំណាងរាស្រ្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់​នៃគណបក្សប្រជាជនកម្ពុជា។