សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូនឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍


វិមានព្រឹទ្ធសភា៖ ព្រឹកថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសចំនួន៨។
ឯកអគ្គរាជទូតថ្មីទាំង៨រូបនោះ មានជាអាទិ៍៖ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌា, ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសថៃឡង់ដ៏, ឯកឧត្តម ជឺនបូរាណ ច័ន្ទបុរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី, ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសគុយបា, ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសរុស្ស៊ី, ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាចក្រកម្ពុជា ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា, ឯកឧត្តម លឹម ហុកសេង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសប្រ៊ុយណេ, ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី។