ជំនួបពិភាក្សាការងារជាមួយតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អំពីកិច្ចសហប្រតិបត្តិការវិស័យអប់រំកាយ និងកីឡា


រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​សីហា នៅ​ទី​ស្ដី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​រៀបចំ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អំពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​អប់រំកាយ និង​កីឡា ក្រោម​អធិបតីភាព ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។
ការ​ពិភាក្សា​នេះ​ផ្ដោត​ទៅ​លើ​ការ​នាំ​យក​កីឡា​ក្ដារ​ស្គី​បន្ទះ មក​ជូន យុវជន​កម្ពុជា ​ដែល​នឹង​មាន​ការសម្ដែង​បច្ចេកទេស នា​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៧ នៅ​សួនច្បារ​វត្ត​បទុម ។