ឯកឧត្តម សុខ ឥសាន​ បញ្ជាក់ពីហេតុផល៥យ៉ាង ដែលមិនអាចឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាពលករ ចំណាកស្រុក ចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេសបាន


ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា មានហេតុផល៥យ៉ាង ដែលមិនអាចឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាពលករ ចំណាកស្រុក ចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេសបាន

ទី១-គណបក្សទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា បានឯកភាពគ្នាខ្ពស់រួចហើយ ,

ទី២-ការចុះឈ្មោះបោះឆ្នោត តាមច្បាប់ ត្រូវធ្វើនៅក្នុងឃុំ-សង្កាត់ ដែលសាម៉ីជនស្នាក់នៅ ,

ទី៣-ការចុះឈ្មោះបោះឆ្នោត ត្រូវផ្អែកលើបញ្ជីបោះឆ្នោត ,

ទី៤- ការិយាល័យចុះឈ្មោះ និងបោះឆ្នោត ត្រូវតាំងនៅក្នុង ឃុំ-សង្កាត់ នៃមណ្ឌលបោះឆ្នោត

និងទី៥-គ្រាន់តែបោះឆ្នោត នៅក្នុងប្រទេសផង បក្សប្រឆាំង នៅតែចោទថាមិនយុត្តិធម៌ មិនសេរី មិនត្រឹមត្រូវ ចុះបើធ្វើនៅក្រៅប្រទេស តើនឹងមានបញ្ហាស្អីទៀត កើតឡើងទៀត?” ។