ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ បើកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់


ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅសាលាខេត្តកណ្តាល មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្តយុទ្ធនាការលើកទី២ និងប្រជុំបូកសរុបលលទ្ធផលឆមាសទី១ និងលើកទិសដៅឆមាសទី២នៃការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការទប់ស្កាត់បទល្មើសនេសាទ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ។