ឯកឧត្តម សួស យ៉ារ៉ា រៀបចំពិធីផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលបើកទូលាយដល់សមាជិកបក្សស្រុកក្រុង ទាំង៨


ព្រឹកថ្ងៃទី០៣ខែសីហាឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារបានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលបើកទូលាយដល់សមាជិកបក្សស្រុកក្រុង ទាំង៨ និងមន្ទីរទូទាំងខេត្តព្រះវិហារចំនួន២៩១នាក់ នៅទីស្នាក់ការគណៈបក្សខេត្ត ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៏គណៈកម្មាធិការលណ្តាល គណបក្ស ប្រជាជានកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងមានការចូលរួមពីឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។