លោកជំទាវ ពុំ ស៊ីចាន់ អញ្ជើញចុះទស្សនកិច្ច តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនបាវិត


បន្ទាប់ពីបានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងតំណាងរោង​ចក្រ សហគ្រាស​ គណៈប្រតិភូគណៈកម្មការទី៨នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ពុំ​ ស៊ីចាន់ អនុប្រធានគណៈកម្មការ អមដំណើរដោយលោកជំទាវ​ អភិបាលរងខេត្ត មន្ទីរជំនាញពាក់ព័ន្ធ​ បានអញ្ជើញចុះទស្សនកិច្ច តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនបាវិត​ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧​​ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនបាវិត ដែលស្ថិតក្នុងក្រុងបាវិត ខេត្ត​ស្វាយរៀង។