សម្ពោធស្ថានីយ៍ថ្មីព្រលានយន្តហោះភ្នំពេញ


Airport 17 03 16 2 copy

    ស្ថានីយ​ចេញ​ដំណើរ​ថ្មី​នៃ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ Phnom Penh International Airport បាន​សម្ពោធ​ម្សិល​ម៉ិញ​នេះ ក្រោម​​ក្តី​សង្ឃឹម​ថា​ ស្ថានីយ​បន្ថែម​ថ្មី​នេះ នឹង​ជួយ​បង្កើន​សមត្ថ​ភាព​ទ្វេដង​ សំរាប់​ត្រៀម​ទទួល​ភ្ញៀវ​ទេស​ចរណ៍ ៥លាន​នាក់ ក្នុង ១ឆ្នាំៗ ។ ពិធី​សម្ពោធ​ស្ថានីយ៍​ថ្មី​ព្រលាន​យន្ត​ហោះ បាន​អញ្ជើញ​ចូល​រួម​ដ៏ខ្ពង់​ខ្ពស់​ពី សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន

     សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរណ៍​កើន​ឡើង​រហូត​ដល់ ៤.៧០០.០០០​នាក់ ហើយ ទាំង​នេះ​ ដោយ​សារ​តែ​កម្ពុជា​មាន​សន្តិភាព​ពេញ​លេញ និង​ក្រោម​ គោល​នយោ​បាយ​ឈ្នះ​ឈ្នះ ជា​ពិសេស​ កម្ពុជា​មាន​តំបន់​ទេស​ចរណ៍​ដែល​មាន​ភាព​ទាក់​ទាញ​ជា​ច្រើន ។

     សម្តេច​តេជោសែន បាន​មាន​ប្រសាសន៍​រំលឹក​​ផង​ដែរ ពី​ប្រវត្តិ​នៃ​ការ​កកើត​នៃ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ គឺ​ត្រូវ​ផ្តើម​ឡើង​ពី​ចំណុច​សូន្យ ពី​ព្រោះ​តំបន់​នេះពី​អតីត​កាល មិន​មាន​ការ​អភិវឌ្ឍន៍​អ្វី​នោះ​ទេ ហើយ​ក៏​មិន​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ដែរ ។ ប៉ុន្តែ​ពេល​នេះ ព្រលាន​យន្ត​ហោះ​កម្ពុជា បាន​ប្រែ​ប្រួល​ជា​ខ្លាំង ដោយ​មាន​យន្ត​ហោះ​ធំៗ​ចុះ​ឡើង​ដឹក​ភ្ញៀវ​ទេស​ចរណ៍​ជាតិ និង​អន្តរ​ជាតិ​យ៉ាង​កុះករ ។ សម្តេចបាន​បញ្ជាក់​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​រីក​ចំរើន​នេះ នៅ​តែ​មាន​មនុស្ស​មួយ​ក្រុម នៅ​តែ​បន្ត​ការ​និយាយ​អាក្រក់​អំពី​កម្ពុជា តាម​រយៈ​ការ​ឃោស​នា និង​ការ​ផ្សព្វ​ផ្សាយ​លើ​សារ​ព័ត៌​មាន​ថែម​ទៀត ដែល​ខុស​ពី​ការ​ពិត​ជាក់​ស្តែង ។ សម្តេច​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​២ គឺ​កម្ពុជា​ការ​ពិត​ដែល​គេ​បាន​ឃើញ​តាម​រយៈ​ការ​រីក​ចំរើន​នា​ពេល​នេះ និង​កម្ពុជា​ដែល​មាន​ការ​និយាយ​អាក្រក់​តាម​ការ​ឃោស​នា និង​ថែម​ទាំង​ផ្សាយ​អាក្រក់​អំពី​កម្ពុជា ក្នុង​បំណង​បន្លាច​បរទេស​មិន​ឱ្យ​គាំទ្រ​កម្ពុជា ។

     កម្ពុជា​ទើប​សម័យ​នេះ​ទេ ដែល​មាន​សន្តិភាព និង​អស់​សង្គ្រាម​ស៊ីវិល​ពិត​ប្រាកដ… មាន​សំណង់​អគារ​ខ្ពស់​ស្កឹម​ស្កៃ​កប់​ពពក… មាន​ស្ពាន​អាកាស… ស្ពាន​ឆ្លង​កាត់​សមុទ្ទ… មាន​សំណង់​ស្ពាន​ជា​ច្រើន​ដែល​ឆ្លង​កាត់​ទន្លេ​មេគង្គ​… ឆ្លង​ទន្លេ​សាប​… ឆ្លង​ស្ទឹង​បឹង​បួរ​… មាន​ផ្លូវ​ចាក់​ក្រាល​កៅ​ស៊ូ​ជា​ច្រើន​ ភ្ជាប់​បណ្តាញ​ទៅ​តាម​គ្រប់​ខេត្ត​នានា និង​មាន​ការ​ពង្រីក​អគ្គីសនី បាន​ច្រើន​ចូល​ទៅ​ដល់​ជន​បទ​ថែម​ទៀត​នោះ ។

Airport 17 03 16 3 copy  Airport 17 03 16 4 copy

Airport 17 03 16 5 copy  Airport 17 03 16 6 copy