សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញអុជធូប នៅតំបន់ប្រាសាទសំបូរព្រៃគុក


សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើននាក់ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញអុជធូប នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក នៅក្នុងខេត្តកំពង់ធំ។
ការសម្រេចបញ្ចូល ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមានប្រទេស១៩៣ជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។
សូមជម្រាបថា: ក្រុមប្រាសាទ​សំបូរ​ព្រៃគុក​ត្រូវ​បាន​សាង​សង់អំ​ពីឥដ្ឋតាន់ ​ថ្មបាយ​ក្រៀម ​និង​ថ្ម​ភក់​ ព្រម​ទាំង​មាន​លម្អលើ​ជញ្ជាំង​ប្រាសាទ ​ហើយ​ត្រូវ​បាន​កសាង​ឡើង​នៅរជ្ជកាល​ព្រះបាទ​ឥសាន​វរ្ម័នទី​១ ​ក្នុង​សតវត្ស​ទី៧ ​ដែល​មាន​ប្រាសាទ​ប្រមាណជា​ង​១០០​ប្រាសាទ​ ចែក​ចេញ​ជាបួន​ក្រុម​ធំៗ​៕