មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកចារ


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកចារ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ដែលរួមមាន ទំនប់អាងទឹកប្រវែង ២.៨៤៦ ម៉ែត្រ ប្រឡាយមេ ប្រវែង ៣.២៨៣ ម៉ែត្រ និងសំណង់សិល្បការ ចំនួន ១២ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីដំណាំស្រូវ ចំនួន ១.៣៤០ ហិកតា និងដំណាំរួមផ្សំ ចំនួន ២០ ហិកតា ៕