ពិធីប្រកាសកែសម្រួលសេចក្តីសម្រេចក្រុមការងារយុវជនបក្សស្រុក និងសកម្មជនយុវជនឃុំទាំង៨


ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ នៅមន្ទីរបក្សប្រជាជនកម្ពុជាស្រុកកញ្ជៀច លោកជំទាវ លៀង ស្រីម៉ុល អនុប្រធាន ក្រុមការងារយុវជនបក្សខេត្ត តំណាង ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជន គណបក្សប្រជាជន កម្ពុជាខេត្តព្រៃវែង បានអញ្ញើញចូលរួមក្នុងកម្មពិធីប្រកាសកែសម្រួលសេចក្តីសម្រេចក្រុមការងារយុវជនបក្សស្រុក និងសកម្មជនយុវជនឃុំទាំង៨ និងបើកវគ្គបំប៉ននយោបាយ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ប៊ុនឡេង អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និង ឯកឧត្តម ឌី វិជ្ជា អនុប្រធានក្រុមការងារចុះជួយស្រុកកញ្រ្ជៀច និងស្វាយអន្ទរ ព្រមទាំងក្រុមការងារយុវជនគណបក្សខេត្ត គណៈកម្មាធិការបក្សស្រុក និងសមាសភាពចូលរួមចំនួន ១៦០នាក់។
Dy Vichea 20-3-2016 (1)                                Dy Vichea 20-3-2016 (2)
Dy Vichea 20-3-2016 (3)                               Dy Vichea 20-3-2016 (4)
Dy Vichea 20-3-2016 (5)                                 Dy Vichea 20-3-2016 (7)