មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអប្រព័ន្ធធារាសាស្ត្រក្នុងខេត្តរតនគិរី


ព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៥ ប្រព័ន្ធ នៅខេត្តរតនគិរី ក្នុងនោះ មាន ៖
១. ប្រព័ន្ធធារាសាស្ត្រល្បាំងមួយ មានទីតាំងស្ថិតក្នុងឃុំល្បាំងមួយ ស្រុកលំផាត់ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ១៨០ ហិកតា និងស្រូវប្រាំង ២០-៤០ ហិកតា ។
២. ប្រព័ន្ធធារាសាស្ត្រល្បាំងពីរ មានទីតាំងស្ថិតក្នុងឃុំល្បាំងពីរ ស្រុកលំផាត់ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ២៣០ ហិកតា និងស្រូវប្រាំង ៤០-៥០ ហិកតា ។
៣. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ត្រពាំងច្រេស មានទីតាំងស្ថិតក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ១៩៥ ហិកតា និងស្រូវប្រាំង ២០-៤០ ហិកតា ។
៤. ប្រព័ន្ធធារាសាស្ត្រ អូរពូល មានទីតាំងស្ថិតក្នុងឃុំសោមធំ ស្រុកអូរយ៉ាដាវ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ៧០០ ហិកតា និងស្រូវប្រាំង ៥០-៧០ ហិកតា ។
៥. ប្រព័ន្ធធារាសាស្ត្រ អូរតាង មានទីតាំងស្ថិតក្នុងឃុំភ្នំកុក ស្រុកវើនសៃ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ៤០០ ហិកតា និងស្រូវប្រាំង ៧០-១០០ ហិកតា ៕