មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអប្រពន្ធ័ធារាសាស្ត្រ ចំនួន ១១ ប្រព័ន្ធក្នុងខេត្តកំពង់ចាម


ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ,ក្រសួងសេដ្ឋកិច្ច និងហិរព្ញាវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រពន្ធ័ធារាសាស្ត្រ ចំនួន ១១ ប្រព័ន្ធ ក្នុងខេត្តកំពង់ចាម ក្នុងនោះ មាន ៖
១. ប្រពន្ធ័ធារាសាស្ត្រ ទំនប់ដូង ស្ថិតកក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ
២. ប្រពន្ធ័ធារាសាស្រ្ត ទំនប់រលំពោធិ៍ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ
៣. ប្រពន្ធ័ធារាសាស្ត្រ ទំនប់អណ្តូងអាង ស្ថិតក្នុងឃុំបារាយណ៍ ស្រុកព្រៃឈរ
៤. ប្រពន្ធ័ធារាសាស្ត្រ ទំនប់ស្រុក ស្ថិតក្នុងឃុំសូទិប ស្រុកជើងព្រៃ
៥. ប្រពន្ធ័ធារាសាស្ត្រ ទំនប់ឫស្សីព្រះ ឃុំជើងព្រីង ស្រុកបាធាយ។
៦. ប្រពន្ធ័ធារាសាស្ត្រ ទំនប់បឹងកក់ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស
៧. ប្រពន្ធ័ធារាសាស្ត្រ ទំនប់តាគៀត ស្ថិតក្នុងឃុំព្រៃកុយ ស្រុកកងមាស
៨. ប្រពន្ធ័ធារាសាស្ត្រ ទំនប់តាឈាន ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ
៩. ប្រពន្ធ័ធារាសាស្ត្រ ទំនប់ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន ស្រុកកំពង់សៀម
១០. ប្រពន្ធ័ធារាសាស្ត្រ ទំនប់តាកុយ ស្ថិតក្នុងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់
១១. ប្រពន្ធ័ធារាសាស្ត្រ ទំនប់វាលធំ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ។