ឯកឧត្តម នៃ ប៉េណា និងលោកជំទាវដឹកនាំគណៈប្រតិភូព្រឹទ្ធសភាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម


ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ។ ឯកឧត្តម នៃ ប៉េណា បានជួបពិក្សាការងារ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំវៀតណាមដូចខាងក្រោម ៖
១- ឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
២-លោកជំទាវ ង្វៀន ធិគីមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៣-លោកជំទាវ តុង ទីហ្វុង អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។