ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាត


នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណ:កម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-សភាទួរគី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន២ ដែលឧបត្ថម្ភដោយអង្គការសន្ទនាមេគង្គ (MDI) ជូនប្រជាពលរដ្ឋនៅភូមិត្រពាំងខ្លា និងភូមិប្រផាត់ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។