ស្របតាមគោលនយោបាយពង្រឹង និងពង្រីកទំនាក់ទំនងការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា


នាព្រឹកថ្ងៃទី១០ ខែសីហានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយ លោកជំទាវ EVA NGUYEN BING ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពង្រឹងចំណងមិត្តភាពជាមួយរាជធានីភ្នំពេញ ទាំងផ្នែកវិនិយោគ ផ្នែកទេសចរណ៍ និងផ្នែកសន្តិសុខនៃប្រជាជនព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕