ឯកឧត្តម លឹម គានហោ អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ចូលជួបសំដែងការគួរសម ពិភាក្សាការងារ


ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា និងសហការី ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងធ្វើការស្វែងយល់អំពីការរីកចម្រើនលើវិស័យធារាសាស្ត្រ និងឧតុនិយម ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់រាជបណ្ឌិតសភាកម្ពុជា ដែលមានបំណងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាស្រាវជ្រាវប្រកបដោយលក្ខណៈវិទ្យាសាស្ត្រលើប្រធានបទសំខាន់ៗមួយចំនួន ដែលមានការពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ក្រសួង ៕