ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ អន្តរាគមន៍សង្គ្រោះដំណាំស្រូវ


ឧត្តរមានជ័យ ៖ បន្ទាប់ពីបានអន្តរាគមន៍សង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹកប្រមាណ ៤០០ ហិកតា នៅក្នុងភូមិតាណូក ឃុំជើងទៀន ស្រុកចុងកាល់ រួចមក នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៧ នេះ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបន្តសហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាណូក ដើម្បីអន្តរាគមន៍សង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹកប្រមាណ ២០០ ហិកតា បន្ថែមទៀត ។ ការអន្តរាគមន៍ខាងលើនេះ គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង និងម៉ាស៊ីនបូមទឹកខ្នាតតូច (១២ សេះ) ចំនួន ០៥ គ្រឿង ដើម្បីបូមទឹកពីបឹងរលំតានេត ទម្លាក់ចូលស្រែដែលកំពុងត្រូវការទឹកទាំងនោះ ។