រដ្ឋសភាបញ្ជូនលិខិតទៅ ឯកឧត្តម កឹម សុខា


Kim Soka Isue 22 03 16 2 copy

     រដ្ឋសភា​បាន​បញ្ជូន​លិខិត​ជា​លើក​ដំបូង​ទៅ ឯកឧត្តម កឹម សុខា ជុំវិញ​ការ​ស្នើ​បក​ស្រាយ​រឿង​អាស្រូវ​ជាប់​ទាក់​ទង​នឹង​រឿង​អសីល​ធម៌​ផិត​ក្បត់ ។

     ឯកឧត្តម កឹម សុខា ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​រឿង​អាស្រូវ​ស្នេហា​ជា​បន្ត​បន្ទាប់ នា​វេលា​ចុង​ក្រោយ​នេះ ដែល​រឿង​អាស្រូវ​ទាំង​នោះ បាន​នាំ​ឱ្យ​មាន​ការ​ជម្រុញ​រក​ការ​ពិត​ពី​ក្រុម​និស្សិត និង​យុវជន​មួយ​ចំនួន គ្រា​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​គថ្លង់​ជុំវិញ​បញ្ហា​នោះ ។

     គណ​​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ការពារ ឯកឧត្តម កឹម សុខា ថែម​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ ៣មិន គឺៈ មិន​ឆ្លើយ មិន​ឆ្លង​និង​មិន​ឈ្លោះ ថែម​ទៀត ដែល​ជម្រុញ​ឱ្យ​ក្រុម​និស្សិត និង​យុវជន​បាន​ដាក់​ពាក្យ​ទៅ​រដ្ឋសភា ដើម្បី​ការ​ស្វែង​រក​ការ​ពិត ដោយ​សារ​តែ ឯកឧត្តម កឹម សុខា គឺ​ជា​សមាជិក​រដ្ឋសភា ដែល​ស្ថាប័ន​រដ្ឋសភា ត្រូវ​បើក​ការ​ស៊ើប​អង្កេត​រក​ការ​ពិត ជុំវិញ​បញ្ហា​ចោទ​ប្រកាន់​រឿង​អាស្រូវ​នេះ ។

     លិខិត​មួយ​របស់​មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ទៅ​កាន់ ឯកឧត្តម កឹម សុខា បាន​សរសេរ​ថា យោង​តាម​លិខិត​លេខ​០០៨ ចុះ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ ២០១៦ របស់​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា​នៃ​រដ្ឋសភា ដើម្បី​ការពារ​កិត្យា​នុភាព​របស់​រដ្ឋសភា ការពារ​កិត្តិយស​ជាតិ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​តំណាង​រាស្ត្រ ឯកឧត្តម ងួន ញ៉ិល ប្រធាន​រដ្ឋសភា​ស្តីទី បាន​ប្រគល់​ភារកិច្ច​ឱ្យ​អគ្គ​លេខា​ធិការ​ដ្ឋាន​រដ្ឋសភា បញ្ជូន​បញ្ញត្តិ​នេះ​មក ឯកឧត្តម កឹម សុខា

     លិខិត​ពី​រដ្ឋសភា​ដដែល​បាន​សរសេរ​ប្រាប់ ឯកឧត្តម កឹម សុខា ថា រដ្ឋសភា​បាន​ទទួល​ញ្ញត្តិ​ស្នើ​សុំ​ពី​តំណាង​យុវជន និង​និស្សិត គឺ លោក ស្រី ចំរើន ដែល​បាន​ស្នើ​សុំ​ឱ្យ ឯកឧត្តម កឹម សុខា ឆ្លើយ​បំភ្លឺ​ចំពោះ​ខ្សែ​អាត់ ​សម្លេង​ស្នេហា​អសីល​ធម៌ ដែល​សង្ស័យ​ថា​ជា​សម្លេង​របស់ ឯកឧត្តម កឹម សុខា នោះ ។ លិខិត​ពី​រដ្ឋសភា​ដដែល ​បាន​សរសេរ​ថា សុំ​ ឯកឧត្តម កឹម​សុខា ពិនិត្យ ពិចារ​ណា និង​ផ្តល់​នូវ​ការ​បំភ្លឺ​តាម​សំណើ​ឱ្យ​បាន​ឆាប់​តាម​ការ​គួរ ។ គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ ជុំវិញ​លិខិត​ដែល​បាន​ស្នើ​ដោយ​រដ្ឋសភា​នោះ​ទេ ។

Kim Soka Isue 22 03 16 3 copy

Kim Soka Isue 22 03 16 4 copy