នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៩ ប្រព័ន្ធ នៅក្នុងខេត្តព្រៃវែង ក្នុងនោះមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ទំនប់ឆ្នុកទ្រូ ស្ថិតក្នុងឃុំរាប ស្រុកពារាំង
២. ប្រព័ន្ធធារាសាស្ត្រ ទំនប់កញ្ចំ ស្ថិតក្នុងឃុំកញ្ចំ ស្រុកពារាំង
៣. ប្រព័ន្ធធារាសាស្ត្រ ទំនប់ប្រមូលដុំ ស្ថិតក្នុងឃុំស្មោងខាងជើង ស្រុកំចាយមារ
៤. ប្រព័ន្ធធារាសាស្ត្រ ទំជោរ ស្ថិតក្នុងឃុំក្រញូង ស្រុកកំចាយមារ
៥. ប្រព័ន្ធធារាសាស្ត្រ ទំនប់ចារ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ
៦. ប្រព័ន្ធធារាសាស្ត្រ ទំនប់ស្ទឹងក្តា ស្ថិតក្នុងឃុំក្រញូង ស្រុកកំចាយមារ
៧. ប្រព័ន្ធធារាសាស្ត្រ ទំនប់បាយរាយអណ្តែត ស្ថិតក្នុងសង្កាត់បារាយ ក្រុងព្រៃវែង
៨. ប្រព័ន្ធធារាសាស្ត្រ ទំនប់ពោធិបូរី ស្ថិតក្នុងឃុំបឹងដោល ស្រុកព្រះស្តេច
៩. ប្រព័ន្ធធារាសាស្ត្រ ប្រឡាយទួលស្គារ ស្ថិតក្នុងឃុំតាកោ ស្រុកពោធិរៀង ។