វគ្គបណ្តុះបណ្តាលស្តីពីការធ្វើអធិការកិច្ចលើការគ្រប់គ្រងចំណូល ចំណាយថវិការរដ្ឋ និងក្រមសីលធម៌មន្ត្រីរាជការ


នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ អគ្គាធិការដ្ឋានបានបើវគ្គបណ្តុះបណ្តាលស្តីពីការធ្វើអធិការកិច្ចលើការគ្រប់គ្រងចំណូល ចំណាយថវិការរដ្ឋ និងក្រមសីលធម៌មន្ត្រីរាជការអធិការកិច្ច ដែលមានរយៈពេល៣ថ្ងៃ ក្រោមអធិបតេយ្យភាព ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសិក្ខាកាមចូលរួមចំនួន១២១នាក់ មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី ខេត្ត រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ នាយកដ្ឋានកិច្ចការរដ្ឋបាល និងនាយកដ្ឋាននីតិកម្មកសិកម្ម។