សកម្មភាពធ្វើការជួសជុល ថែទំាកំណាត់ផ្លូវជាតិលេខ៩៥ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ


នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុល ថែទំាកំណាត់ផ្លូវជាតិលេខ ៩៥ ដែលក្រាលក្រួសក្រហមប្រវែង ២៣,៥០ គ.ម ដែលរងខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង ក្រោមឥទ្ធិពលព្យុះសុងកា នៅពេលនេះបានសម្រេចបាន ១០០% ហើយ។
សូមបញ្ជាក់ថា កំណាត់ផ្លូវនេះ ជាពិសេសត្រង់ចំនុច គ.ម ៣០+២០០ ដល់ គ.ម ៣៧+០០០ រងការខូចខាតធ្ងន់ធ្ងជាងគេ (កាត់ផ្តាច់ចរាចរដោយសាទឹកហូរកាត់ផ្លូវ)។