ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមសំណេះសំណាល សួរសុកទុក្ខនិយោជក និងបងប្អូនកម្មករនិយោជិក នៃរោងចក្រ វីងស្ដារស៊ូ


នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសំណេះសំណាល សួរសុខទុក្ខនិយោជក និងបងប្អូនកម្មករនិយោជិក នៃរោងចក្រ វីងស្ដារស៊ូ ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមោងឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នេះបង្ហាញឲ្យឃើញថាជានិច្ចជាកាលថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មាការិនីរោងចក្រ ចុះជួបផ្ទាល់ដើម្បីការដោះស្រាយនូវបញ្ហាប្រឈមនានា ដែលកម្មករ កម្មាការិនីរោងចក្រកំពុងជួបប្រទះនិងធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា ។ គួរបញ្ជាក់ផងដែរថា សហគ្រាស គ្រឹះស្ថាន រោងចក្រ ទូទាំងខេត្តកំពង់ស្ពឺមានចំនួន ២០៣ កន្លែង បានចុះបញ្ជីការសរុបចំនួន ១៦៦ កន្លែង និងមានកម្មករសរុបចំនួន ៩០.២៦៤នាក់ ស្រី ៧៦.៣២២នាក់ ៕