សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ចុះចែកព្រះរាជអំណោយជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង


ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចុះចែកព្រះរាជអំណោយជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិចំនួន០៤ មានភូមិត្រាច ៧៣គ្រួសារ ភូមិស្រង៉ែ ៩២គ្រួសារ ភូមិអូរអំបែង ៩៣គ្រួសារ និងភូមិឈើទាល ២០៧គ្រួសារ សរុបចំនួន ៤៦៥គ្រួសារ ស្ថិតក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១បាវ ស្មើនឹង ៥០គីឡូក្រាម មី ១កេស និងថវិការមួយចំនួន ៕