មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបងធ្វើការ កៀរ កិន ក្រួសក្រហម


សកម្មភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ៖
I-ការងារជួសជុល ខួប ៖
១ – ផ្លូវខេត្តលេខ ១៥៧អា (RN ៥-រាំងកេសី) កៀរ កិន ក្រួសក្រហម ធ្វើប្រអប់ចិញ្ជើមថ្មម៉ិច ចន្លោះគម ៦+៧០០ ដល់ គម៦+៤០០ និង គម៦+៤០០ដល់ គម៦+000
II-ការងារជួសជុលថែទាំប្រចាំ៖
១ -ក្រុមការងារថែទាំផ្លូវក្រាលកៅស៊ូ
– ផ្លូវជាតិលេខ ៥ លុបសំបុកមាន់ និងស្នាមប្រេះស្រុតចន្លោះ គម២៤៣ ដល់ គម២៤៦ និងគម២៤៦ ដល់ គម២៧០
– ផ្លូវជាតិលេខ ៥៧ កៀរសម្អាតចិញ្ជើមបណ្តោយផ្លូវដែលប្រជាពលរដ្ឋចាក់ដីរំលោភលើចំណីផ្លូវចន្លោះ គម០០០+០០០ ដល់ គម ៣+០០០ (រង្វង់មូលព្រាបស-ស្ពានវត្តគ)
– ផ្លូវខេត្តលេខ ១៥៦A កាយចង្អូរប្រឡាយ ដើម្បីរំដោះទឹកភ្លៀងចេញពីផ្លូវ
-ផ្លូវខេត្តលេខ ១៥៤H២ លុបសំបុកមាន់ ចន្លោះពីផ្លូវជាតិលេខ៥ ដល់ វត្តអូរវន្នី
III-ក្រុមការងារម៉ូតូកង់បីទាំង៩ក្រុម
– ផ្លូវក្នុងក្រុងលេខ៥២០ លុបសំបុកមាន់ (ផ្លូវវាលស្រែ១០០-វត្តរំដួល) ។