ឯកឧត្តមនាយឧត្តមសេនីយ៏ មាស សុភា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូចលេខ៤២២ និងបំប៉នវគ្គស៊ើបការថ្មើរជើង


ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅទីបញ្ជាការវរសេនាតូច៤២២ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូចលេខ៤២២ និងបំប៉នវគ្គស៊ើបការថ្មើរជើង ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៏ មាស សុភាអគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើង
គោក ដែលមានសិក្ខាកាមចំនួនជិត១.០០០នាក់ក្នុងពិធីនេះ ឯកឧត្តមនាយឧត្តមសេនីយ៏បានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០.០០រៀល។