ឯកឧត្តម សុខ ឥសាន បញ្ជាក់ថាសភាពការណ៏កូនកើតមុនឳនៅកម្ពុជា


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានជួប ប្រទះនូវចំណុចពិសេសរបស់ខ្លួន ប្លែកពីប្រទេសដទៃ ដោយសារឆ្លងកាត់សង្គ្រាម និងរបប ប្រល័យ ពូជសាសន៏សរុបរាប់ទស្សវត្សរ៏ដែលជំរុញឲ្យបញ្ហាអ្វីៗក្នុង សង្គមធ្លាក់ទៅក្នុង ស្ថានភាពមួយហៅថា កូនកើតមុនឳ ។ បើមែនទែនទៅ មានករណីខ្លះមិនត្រឹមតែ កូនកើតមុន ឳទេ រហូតដល់ចៅកើតមុនតាទៅទៀត ក៏ថាបានដែរ។

ឯកឧត្តមអ្នកនាំពាក្យគណបក្ស បន្តថា បញ្ហាខ្សែព្រំដែនរវាងកម្ពុជាជាមួយប្រទេសជិតខាង។ ប្រជាជនទៅកាន់កាប់ មុនពេលគូសវាសកំណត់ខ្សែបន្ទាត់ព្រំដែនដោយអាណានិគមនិយម ដោយសារមានចៅហ្វាយនាយតែមួយរួមគ្នា មិនបានគិតគូកំណត់ខ្សែព្រំដែនច្បាស់លាស់ រវាងប្រទេសទាំងបីនៅឥណ្ឌូចិននេះ ពេលនោះគ្រាន់តែក្រដាស់ប្រាក់ក៏ចាយរួមគ្នាដែរ ។

ឯកឧត្តម បានបន្តទៀតថា ដល់ដើមទសវត្សរ៏ឆ្នាំ១៩៥០ ទើបប្រទេសទាំងបី នៅ ឥណ្ឌូចិន បានឯករាជ្យ រៀងខ្លួន ទើបគិតគូពីខ្សែប់ន្ទាត់ព្រំដែន គូសវាសតាមផែនទី ដែល បារាំងកសាងនៅលើតុនិងមិនបានផ្សារភ្ជាប់ទៅលើដីជាក់ស្តែង ដែលនាំឲ្យ មានការចេញ ចូលៗ ទៅវិញទៅមក។ មិនមែនខ្សែព្រំដែនចេញចូលទេ តែជាការចេញចូលនៃការតាំង លំនៅដ្ឋានរបស់ប្រជាជនតាមព្រំដែន ។

ឯកឧត្តម បានបញ្ជាក់ថា ក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៏ប៉ុលពត អ្វីៗ គ្មានទាំងអស់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៏ពិពាហ៏ លិខិតស្នាមកាន់កាប់ដីធ្លី ផ្ទះ សម្បែង ផ្សេងៗ គ្មាន ទើបតែមានរដ្ឋាភិបាលរដ្ឋកម្ពុជា ទើបចាប់ផ្តើមកសាងលិខិតស្នាម គតិយុត្តិ នានាបម្រើសំណូមពរជីវភាពរស់នៅរបស់ប្រជាជន។ ខាងលើនេះ ជាស្ថានភាព កូនកើតមុនឳនិង ស្ថានភាពចៅកើតមុនតា នៅកម្ពុជា ដែលជាផលវិបាកនៃសង្គ្រាម និងរបបប្រល័យពូជសាសន៏ ដែលមិនធ្លាប់មាននៅ បណ្តាប្រទេសលើពភពលោក ។ តើត្រូវបន្ទោសអ្នកណា ? មិនមែនអ្នកជំនាន់ក្រោយនេះទេ ដែលបានបង្កើតប្រវត្តិសាស្ត្រ បែបនេះឲ្យអ្នកជំនាន់ក្រោយទទួលរង យ៉ាងអយុត្តិធ៌មនោះ។