ឯកឧត្តម នៃ ប៉េណា អញ្ជើញផ្សព្វផ្សាយខ្លឹមសារអង្គប្រជុំគណៈកម្មាធិការកណ្តាលបើកទូលាយ


កំពតៈ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត បានប្រារព្វពិធីផ្សព្វផ្សាយខ្លឹមសារអង្គប្រជុំគណៈកម្មាធិការកណ្តាលបើកទូលាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នៃ ប៉េណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ។