លោក ម៉ននី បណ្ឌិត ជួបសំណេះសំណាលជាមួយ លោកគ្រូ គណៈគ្រប់គ្រងសាលាទាំង១៦រូប មកពីវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក


រសៀល​ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លោក​ ម៉ននី​ បណ្ឌិត​ អភិបាល​ នៃគណៈអភិបាលស្រុកស៊ីធរកណ្តាល​ រួមជាមួយលោកអភិបាលរងស្រុក​ និងលោកប្រធានការិ​ អប់រំស្រុក​ បានបន្តចុះជួបសំណេះសំណាល​ ​ជាមួយ​ លោកគ្រូ​ គណៈគ្រប់គ្រងសាលា​ទាំង១៦ រូប​ ដែលមកពីវិទ្យាល័​យ​ ហ៊ុន​ សែន​ ព្រែកសណ្តែក អនុវិទ្យាល័យ​ និងបឋមសិក្សា​ទាំង១២​ ក្នុងស្រុកស៊ីធរកណ្តាល​ ។​

ក្នុងពិធីសំណេះសំណាលនេះ​ លោក​ ម៉ននី​ បណ្ឌិត​​ អភិបាលស្រុក​ បានផ្តាំផ្ញើ​ដល់លោកគ្រូ​ អ្នកគ្រូ​ ដែលជានាយកសាលាទាំងអស់​ ត្រូវយកចិត្តទុកដាក់​ ក្នុងការពង្រឹងបញ្ហាសីលធម៍​ សុជីវធម៍​,​ ការសិក្សារៀនសូត្រ​ ,​ ការរាប់អានមិត្តភក្រ័​ ,​ធ្វើចរាចរណ៍តា​មដងផ្លូវ​ និងពិសេស​ត្រូវជៀសវាងការប្រើប្រាស់គ្រឿងញៀន​ ដែលបង្កអោយខូចសុខភាព​ និងគ្រោះថ្នាក់សង្គម ។