លោក ម៉ននី បណ្ឌិត ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស ដែលត្រូវប្រឡងបាក់ឌុប មកពីវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក


ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លោក​ ម៉ននី​ បណ្ឌិត​ អភិបាល​ នៃគណៈអភិបាលស្រុកស៊ីធរកណ្តាល​ បានអញ្ជើញចូលរួមជាអធិបតី​ ក្នុងពិធីសំណេះសំណាល​ ជាមួយសិស្សានុសិស្សថ្នាក់ទី១២​ ចំនួន​ ១៩៣នាក់​ នៅវិទ្យាល័យហ៊ុន​ សែន​ ព្រែកសណ្តែក​ ឃុំព្រែកចង្រ្កាន​ ស្រុកស៊ីធរកណ្តាល​ ។​ ក្នុងកម្មវិធីនេះក៏មានការចូលរួមពីសំណាក់លោក​ប្រធានការិ​ អប់រំស្រុក​ ការនិមន្តចូលរួម​ពីព្រះសង្ឍ​,​ អាជ្ញាធ​ឃុំ​,​ លោកនាយក នាយករង​ លោកគ្រូ អ្នកគ្រូ​ នៃវិទ្យាល័យ​ ហ៊ុន សែន ព្រែកសណ្ដែក ។​ ហើយក្នុងកម្មវិធីនេះ​ ក៏មានការរៀបចំពិធីសូត្រមន្តប្រោសព្រុំ សុំពរជ័យដល់ប្អូនៗ​ សិស្សានុសិស្ស ដែលត្រូវប្រលង​ទុតិយភូមិ​ (បាក់ឌុប​)​ ទាំង១៩៣ នាក់ អោយប្រលងជាប់ទាំងអស់គ្នា​ ។

លោក​ ម៉ននី​ បណ្ឌិត​ បានមានមតិផ្តាំផ្ញើ​ និងលើកទឹកចិត្តដល់ប្អូនៗ​ អោយខិតខំប្រឹងប្រែង​ ក្នុងការប្រលងទុតិយភូមិ​ នាពេលដ៏ខ្លីខាងមុខនេះ​ អោយបានលទ្ឋផលប្រលងជាប់ទាំងអស់គ្នា​ និងបាននិទេសល្អគ្រប់គ្នា​ ។​ លោកបានបញ្ជាក់បន្ថែមទៀតថា​ អ្នកចេះគឺជាប់​ ដូចនេះសូមកុំពឹងផ្អែកលើប្រយ៉ុង​ រឺ​ លួចចំលងឯកសារគ្នា​ ត្រូវពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួន…
លទ្ឋផលនៃការប្រលងជាប់របស់ខ្លួន​ មិនមែនត្រឹមតែនាំកិតិ្តយសមកដល់ត្រឹមតែខ្លួនឯងទេ​ គឺរាប់ទាំងគ្រួសារ​ សាលារៀន​ ឃុំ​ ស្រុក​ ខេត្ត​ និងជាគ្រប់ពូជដ៏ល្អសំរាប់អភិវឌ្ឍន៍ប្រទេសយើង។