ឯកឧត្តម ម៉ៅ ធនិន បញ្ជាក់ថា រង្វង់មូលមុខស្ពានថ្មថ្មី ផ្លូវលេខ ១០១ ក្រុងពោធិ៍សាត់ ដែលគ្រោងនឹងសាងសង់នាពេលខាងមុខ គឺត្រូវដាក់រូបក្បាលនាគ មានកន្ទុយវ័ន្តជុំវិញ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហើបឲ្យដឹងផងដែរថា រង្វង់មូលមុខស្ពានថ្មថ្មី ផ្លូវលេខ ១០១ ក្រុងពោធិ៍សាត់ ដែលគ្រោងនឹងសាងសង់នាពេលខាងមុខ គឺត្រូវដាក់រូបក្បាលនាគ មានកន្ទុយវ័ន្តជុំវិញ មានអង្កត់ផ្ចិត ១២ម៉ែត្រ កាំអង្កត់ផ្ចិត ០៦ម៉ែត្រ និង ចំណីផ្លូវ ១៤ ទៅ ១៦ម៉ែត្រ ។
ការបង្ហើបឲ្យដឹងបែបនេះ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងគម្រោងសាង់សង់រង្វង់មូលស្ពានថ្មថ្មី ដែលត្រូវបានសិក្សាដោយមន្ទីរសាធារណៈការ និង ដឹកជញ្ជូន ព្រមទាំងបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារ និង ក្នុងក្រុងមួយចំនួន នាព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៦ ។
Mao Tornina 23-3-2016 (4)                            Mao Tornina 23-3-2016 (6)
Mao Tornina 23-3-2016 (9)                         Mao Tornina 23-3-2016 (11)
Mao Tornina 23-3-2016 (15)                             Mao Tornina 23-3-2016 (13)
Mao Tornina 23-3-2016 (12)                              Mao Tornina 23-3-2016 (8)