ឯកឧត្តម ជា សុមេធី និងឯកឧត្តម ស សុខា អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយលោកគ្រួ អ្នកគ្រូ និងកម្មវិធីលាងសម្អាតដៃ ជូនដល់សិស្សានុសិស្ស


ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៧​ វេលាម៉ោង​០៨:០០នាទី​ព្រឹក​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ ស​ សុខា​ អ្នកតំណាង​រាស្រ្ត​មណ្ឌល​ខេត្តព្រៃវែង​ និងជាអនុប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និងលោកជំទាវ​ បានចូលរួមជាអធិបតី​ក្នុងកម្មវិធី​សំណេះសំណាល​ជាមួយលោកគ្រួ​ អ្នកគ្រូ​ និងកម្មវិធីលាងសម្អាតដៃ​ ជូនដល់សិស្សានុសិស្ស​ និងកុមារ​ នៅសាលាបឋមសិក្សាព្រុំសុនក្តីកណ្តាល​ ក្រុងព្រៃវែង​ ខេត្តព្រៃវែង​ ។​
សូមបញ្ជាក់ថា​ ការរួមគ្នា លាងសម្អាតដៃ​ ថ្ងៃនេះ​ ជាគំរូ​ និងលើកទឹកចិត្តដល់កុមារ​ ក៏ដូចជាប្រជាជនទាំងអស់យល់ថាអនាម័យ​ នាំមកនូវសុខភាពល្អ​ ។