ឯកឧត្តម វ៉ី សំណាង ៖ សមទ្ធិផលជាប្រវត្តិសាស្រ្តថ្មីមួយទៀតនឹងត្រូវលេចរូបរាងឡើងក្នុងខេត្តកំពង់ស្ពឺ


នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានសាង់សង់វិមាន តម្កល់រូបសំណាក ព្រះនរាយ (លោកតារាជ្យ) ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។
វិមាន តម្កល់រូបសំណាក ព្រះនរាយ (លោកតារាជ្យ)នេះ ត្រូវបានកសាងនៅលើសួនច្បារសាលាខេត្ត ក្នុងក្រុងច្បារមន ក្រោមកិច្ចផ្តួចផ្ដើម របស់ព្រះតបសីលោ ហៀក ឡឹក(ព្រះអង្គម្ចាស់ថ្លៃ) ព្រះចៅគ្រូអធិការ វត្តព្រះពោធិសត្វគីរីរម្យ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងចំណាយលើការសាងសង់អស់ថវិកាចំនួន ១៣ម៉ឺនដុល្លារ ។