ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អញ្ជើញប្រគល់ផ្ទះចំនួនពីរខ្នងជូនអតីតយុទ្ធជនដែលជាជនពិការ


នៅព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០១៧ បន្ទាប់ពីពិធីប្រគល់រថយន្តជូនមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូនរួចមក ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងជាសមាជិកអចិន្ត្រៃយ៏គណកម្មាធិការកណ្តាល នៃសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើដោយឧត្តមសេនីយ៏ឯក ប៊ុន សេង និងប្រធាន សមាគមអតីតយុទ្ធជនខេត្ត ស្រុក អញ្ជើញប្រគល់ផ្ទះចំនួនពីរខ្នងជូនអតីតយុទ្ធជនដែលជាជនពិការ មានទំហំ (៤ឞគុណនិង៦ម)ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនសមាជិកអតីតយុទ្ធជនចំនួនពីរគ្រួសារដែលមានជីវភាពទីទ័លក្រគ្មានផ្ទះសម្បែងរស់នៅសមរម្យ មួយគ្រួសានៅក្នុងសង្កាត់ស្វាយប៉ោ និងមួយគ្រួសារទៀតនៅក្នុងសង្កាត់ អូម៉ាល់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។