ឯកឧត្តម ម៉ុម សារឿន ដឹកនាំគណៈប្រតិភូខេត្ត ចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកងទ័ព កងពលលេខ៩


នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត ចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកងទ័ព កងពលលេខ៩ ដែលឈរជើងនៅសាលាហ្វឹកហ្វឺនយោធាយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសុខទុក្ខកងទ័ពគឺជាសុខទុក្ខរបស់សម្តេចតេជោ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននាំយកអំណោយថ្លៃថ្លារបសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនកងទ័ពចំនួន៣៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០០០០រៀល ព្រមទាំងជូនដល់កងពលលេខ៩ ចំនួន៣លានរៀល និងទឹកបរិសុទ្ធចំនួន ២៥កេស ផងដែរ៕