ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង និងឯកឧត្តម ពិត ចំណាន អញ្ជើញចូលរួមបើកវិញ្ញាសារ ប្រឡងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ១០ មករា ១៩៧៩


ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប និងឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប បានចូលរួមបើកវិញ្ញាសារ ប្រឡងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ១០ មករា ១៩៧៩។
ឆ្នាំសិក្សា២០១៦-២០១៧ សិស្សបានដាក់ពាក្យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សរុប ៧,១១៣ នាក់ ក្នុងនោះស្រី ៣,៩៦៤ នាក់ ដែលមានមណ្ឌលប្រឡង ១១ មណ្ឌល ស្មើនិង ២៨៦ បន្ទប់ ក្នុងនោះវិទ្យាសាស្ត្រ មាន ៦ មណ្ឌល ស្មើនិង ១៥១ បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៥ មណ្ឌល ស្មើនិង ១៣៥ បន្ទប់។