មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃ សុពលភាព និងប្រគល់ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៤ ប្រព័ន្ធ


នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ សុពលភាព និងប្រគល់ទទួលការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៤ ប្រព័ន្ធ ក្នុងនោះរួមមាន ៖
១. សុពលភាពការងារសាងសង់ឡើងវិញទំនប់ការពារទឹកជំនន់ ដើមឫស ស្ថិតក្នុងឃុំដើមឫស ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ។
២. សុពលភាពការងារសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រព ត្រពាំងក្តារ ស្ថិតក្នុងឃុំស្រែជា ស្រុកដងទង់ ខេត្តកំពត
៣. សុពលភាពការងារសាងសង់ប្រឡាយ ០៤ ជំហានទី ១ ស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ
៤. ប្រគល់-ទទួលការងារសាងសង់ប្រឡាយ ០៤ ជំហានទី ២ ស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។