ក្រុមការងារផ្លូវដែក បានសហការជាមួយអជ្ញាធរក្រុងប៉ោយប៉ែត ចុះពិនិត្យនិងបែងចែកការងារឈូសឆាយ


ថ្ងៃ២២ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារផ្លូវដែក បានសហការជាមួយអជ្ញាធរក្រុងប៉ោយប៉ែត, ក្រុមហ៊ុន Sinohydro, Consultant NK, ក្រុមហ៊ុនសាងសង់ស្ថានីយប៉ោយប៉ែត និងនាយកដ្ឋានផ្លូវដែក បានចុះពិនិត្យនិងបែងចែកការងារឈូសឆាយ សំអាតអនាម័យ និងរៀបរយសណ្តាប់ធ្នាប់ ចាប់ពីស្ពានផ្លូវដែក ដល់ស្ថានីយប៉ោយប៉ែត ដែលបានតភ្ជាប់ហើយ និងកំពុងTamping អោយចប់សព្វគ្រប់នៅដំណាច់ខែសីហានេះ ។