ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បាននាំយក Excavator ចំនួន ០១ គ្រឿង ទៅប្រគេនដល់ព្រះតេជគុណ ប៊ុន តាលួត ព្រះមេគណខេត្តឧត្តរមានជ័យ


អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៧ នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៧ នេះ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បាននាំយក Excavator ចំនួន ០១ គ្រឿង ទៅប្រគេនផ្ទាល់ដល់ព្រះតេជគុណ ប៊ុន តាលួត ព្រះមេគណខេត្តឧត្តរមានជ័យ ។