មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព និងប្រគល់ទទួលការងារសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ចំនួន ០៦ ប្រព័ន្ធ


នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព និងប្រគល់ទទួលការងារសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ចំនួន ០៦ ប្រព័ន្ធ ក្នុងនោះមាន ៖
១. បញ្ចប់សុពលភាពការងារសាងសង់ឡើងវិញទំនប់អាងទឹកតាកុយ ជំហានទី ១ ស្ថិតក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
២. ប្រគល់ទទួលការងារសាសង់ឡើងវិញទំនប់អាងទឹកតាកុយ ជំហានទី ២ ស្ថិតក្នុងឃុំសណ្តែក និងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៣. បញ្ចប់សុពលភាពការងារសាងសង់ឡើងវិញទំនប់អាងទឹកបឹងវាម ជំហានទី ១ ស្ថិតក្នុងឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៤. ប្រគល់ទទួលការងារសាងសង់ឡើងវិញទំនប់អាងទឹកបឹងវាម ជំហានទី ២ ស្ថិតក្នុងឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៥. ប្រគល់ទទួលការងារសាងសង់សំណង់បង្ហៀរ អន្លង់អំពិល ស្ថិតក្នុងឃុំត្រពាំងព្រះស្រុក ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៦. បញ្ចប់សុពលភាពការងារសាងសង់សំណង់ទ្វារទឹកការពារទឹកជំនន់ក្រុងស្ទឹងត្រែង ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។