សម្តេចក្រឡាហោម កត់សម្គាល់ភាពខ្វះខាតសំណង់ ហេដ្ឋារចនាសម្ព័ន្ធ


Sor Keng 24 03 16 2 copy

     នាយក​រដ្ឋ​មន្ត្រី​ស្តីទី សម្តេច​ក្រឡា​ហោម ស ខេង បាន​កត់​សម្គាល់​ការ​ខ្វះ​ខាត​នូវ​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ខេត្ត និង​បាន​ជម្រុញ​មន្ត្រី​ក្រោម​បង្គាប់​ត្រូវ​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នោះ ។

     ប្រសាសន៍​កត់​សម្គាល់​របស់​ សម្តេច​ក្រឡា​ហោម ស ខេង បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ ២០១៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ ២០១៦ របស់​អគ្គ​នាយក​ដ្ឋាន​ភស្តុភារ និង​ហិរញ្ញ​វត្ថុ នៅ​ទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី២៣ ខែ​មិនា នេះ ។ សម្តេច​ក្រឡា​ហោម បាន​ទទួល​ស្គាល់​ថា​ ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​បណ្តា​មូល​ដ្ឋាន​ខ្លះ ខ្វះខាតច្រើន​ដូច​ជា​សាលា​ឃុំ និង​ប៉ុស្តិ៍​នគរ​បាល​ជា​ដើម ។ សម្តេច​ក្រឡា​ហោម បាន​ថ្លែង​ថា ក្រសួង​មហា​ផ្ទៃ​នឹង​ស្នើ​សុំ​ទៅ​រាជ​រដ្ឋា​ភិបាល ដើម្បី​ធ្វើ​ពន្ធនា​គារ​មួយនៅ​ខេត្ត​ពោធិសាត់​ ដែល​គ្រោង​ធ្វើ​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ ៨០០​ហិកតាសម្តេច​ក្រឡា​ហោម នៅ​បាន​លើក​ឡើង​អំពី​ការ​ផ្តល់​អាទិ​ភាព​ខ្ពស់ ក្នុង​ការ​បណ្តុះ​បណ្តាល​កសាង​ធន​ធាន​មនុស្ស និង​បាន​ស្នើ​ឲ្យ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ពង្រឹង​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ ​តាម​អង្គភាព​នីមួយៗ​ផង​ដែរ ។

     ទាក់​ទង​នឹង​បញ្ហា​ចរា​ចរណ៍ សម្តេច​ក្រឡា​ហោម បាន​កត់​សម្គាល់​ករណី​ចំនួន​មនុស្ស​ស្លាប់ និង​រង​របួស​ដោយ​ចរា​ចរណ៍​ក្នុង​ខែ​មីនា​នេះ បាន​ធ្លាក់​ចុះ​គួ​រអោយ​កត់​សម្គាល់​… និង​សម្តេច​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ជម្រុញ​កិច្ច​ការ​នេះ​បន្ថែម​ទៀត ដើម្បី​សុវត្ថិ​ភាព​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋ ។

     គួរ​កត់​សម្គាល់​ថា ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មុន​នេះ មាន​តួលេខ​បង្ហាញ​ថា​ គឺ​ក្នុង​មួយ​ថ្ងៃៗ​មាន​មនុស្ស​ប្រមាណ​ពី​៦ ទៅ ៧នាក់​បាន​ស្លាប់ និង​ប្រមាណ​ជាង​២០​នាក់ បាន​រង​របួស ។ ក្នុង​រយៈ​ពេល​២៣ថ្ងៃ​នេះ​ ខែ​មីនា​នេះ មនុស្ស​ដែល​បាន​ស្លាប់​ដោយ​ចរា​ចរណ៍ ត្រូវ​គេ​សរុប​មាន​សារុបចំនួន​ ៩៣​នាក់ ស្មើ​នឹង ៤នាក់ ក្នុង​មួយ​ថ្ងៃ ​ និង​មាន​អ្នក​រង​របួស​ធ្ងន់​ស្រាល​ចំនួន ៣៥៦​នាក់ ដែល​ស្មើ​នឹង​ចំនួន ២៣​នាក់ ក្នុង​មួយ​ថ្ងៃៗ ។

Sor Keng 24 03 16 3 copy  Sor Keng 24 03 16 4 copy

Sor Keng 24 03 16 5 copy  Sor Keng 24 03 16 6 copy