ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូននៃវិស័យឯកជន


ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារប្រចាំត្រីមាសជាមួយក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូននៃវិស័យឯកជន ។
ក្រុមអ្នកឯកទេសភស្តុភារកម្មដែលមានសមាសភាពមកពីវិស័យឯកជន មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងជាន់ខ្ពស់មកពីសមាគមន៍ពាក់ព័ន្ធនឹងវិស័យភស្តុភារកម្ម បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពី ព័ត៌មានត្រឡប់លើបញ្ហាប្រឈមទាំងឡាយទាក់ទងនឹងវិស័យភស្តុភារកម្មនៅកម្ពុជា ។
ក្រុមឯកទេសភស្តុភារកម្មបានពិភាក្សាជុំវិញប្រធានបទនានាទាក់ទងនឹង ផែនការមេភស្តុភារកម្មនាពេលខាងមុខ ច្បាប់និងបទបញ្ញត្តិស្តីការដឹកជញ្ជូន បញ្ហាថ្លៃឈ្នួលចូលចតនៅកំពង់ផែ និងប្រធានបទផ្សេងទៀតដែលតម្រូវឱ្យឯកឧត្ដមទេសរដ្ឋមន្ត្រីដោះស្រាយដើម្បីជួយពន្លឿនហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មនៅកម្ពុជា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។