សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យជំងឺជូនបងប្អូនកម្មករ និងប្រជាពលរដ្ឋ ក្នុងខណ្ឌឫស្សីកែវ ចំនួនជាង១ពាន់នាក់


គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ​ សម្រាប់ខណ្ឌឫស្សីកែវ (TYDA)បានចុះព្យាបាលចំនួន៥ លើករួចមកហើយ ដោយឡែកក្នុងសង្កាត់ទួលសង្កែ (TYDA)បានចុះព្យាបាល និងអប់រំសុខភាពជូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការនីបានចំនួន៣លើក។
គោលបំណងនៃសកម្មភាពមនុស្សធម៌នេះគឺដើម្បីបង្ខិតសេវាសុខាភិបាលនិងសកម្មភាពមនុស្សធម៌ឱ្យគៀកដល់បងប្អូនកម្មករ​កម្មការនីរោងចក្រនិងប្រជាពលរដ្ឋតាមសហគមក្រីក្រនិងដើម្បីឆ្លើយតបនឹងសំណូមពររបស់បងប្អូនកម្មករ​កម្មការនីនិងប្រជាពលរដ្ឋដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនកម្មករ​កម្មការនីរោងចក្រនិងប្រជាពលរដ្ឋតាមសហគមតាមរយៈការគិតគូរយកចិត្តទុកដាក់បញ្ចុះថ្លៃទឹក ថ្លៃភ្លើង ផ្ទះជួលនិងការកាត់បន្ថយការចំណាយលើការព្យាបាល។ នេះតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង ប្រធានក្រុមការងារចុះព្យាបាលជំងឺជូនកម្មករកម្មការនី​រោងចក្រ។
ជាលទ្ធផល យើងបានព្យាបាលជំងឺសរុបចំនួន ១៣៨៣នាក់ និងបញ្ជូនបន្តមកព្យាបាលក្នុងមន្ទីពេទ្យ ចំនួន១៦នាក់ ដែលក្នុងនោះជំងឺទូទៅ៦៩៤នាក់ ផ្នែកជំងឺកុមារ៩២នាក់ ជំងឺមាត់ធ្មេញ១១២នាក់ ជំងឺភ្នែក៤១នាក់ ជំងឺត្រចៀកច្រមុះបំពង់ក១២១នាក់ ផ្នែកវះកាត់តូចំនួន១៤នាក់ ជងឺសន្លាក់០៩នាក់ ជំងឺឫសដូងបាត១៣នាក់ ជំងឺសើរស្បែក៩៥នាក់ រោគស្ត្រី៩២នាក់ អេកូសាស្ត្រ៥២នាក់ ផ្នែកពិសោធ៤៨នាក់។
សូមអរគុណដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុនានា និស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(#AMT) សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ក្រុមកំប្លែងនាយក្រឹមដែលបានជួយសហការគាំទ្រ ដើម្បីអោយបេសកកម្មមនុស្សធម៌នេះទទួលបានជោគជ័យ។