សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាភិបាលសាជីវកម្មជាតិ ថាមពលនុយក្លេអ៊ែរចិន ចួលជួបសម្តែងការគួរសម


រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក Qian zhimin ប្រធានក្រុមហ៊ុនសាជីវកម្មជាតិថាមពលនុយក្លេអ៊ែរចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មកបំពេញទស្សនកិច្ចត្រួតពិនិត្យលទ្ធផលការងារអនុវត្តនៅកម្ពុជាកន្លងមក និងសិក្សាស្រាវជ្រាវ ដើម្បីរៀបចំគម្រោងវិនិយោគថ្មីៗទៀតរបស់ក្រុមហ៊ុន ដែលពាក់ព័ន្ធជាមួយវិស័យថាមពលនុយក្លេអ៊ែរ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអភិវឌ្ឍន៍ជនបទ, កសិកម្ម, ឧស្សាហកម្ម សុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា។