ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសមពីសំណាក់ ឯកឧត្តម William (Bill) Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុ


នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសមពីសំណាក់ឯកឧត្តម William (Bill) Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីបំណងរបស់ក្រុមហ៊ុនអង់គ្លេសមួយចំនួនចង់ស្វែងយល់ពីលទ្ធភាពនៃការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត បានណែនាំឯកឧត្តមទេសរដ្ឋមន្ដ្រីឱ្យស្គាល់ក្រុមហ៊ុនអង់គ្លេសមួយដែលមានឯកទេសក្នុងការផលិត និងសាងសង់ស្ពានដែកក្នុងរយៈពេលខ្លី។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងចំណាប់អារម្មណ៍ចំពោះក្រុមហ៊ុនផលិតស្ពានដែក និងបានទន្ទឹងរង់ឱ្យក្រុមហ៊ុនបង្ហាញព័ត៌មានលម្អិតដល់ក្រសួងនាពេលខាងមុខ។