កាយរឹទ្ធជាតិកម្ពុជាមានគម្រោងការពង្រីកសមាជិកភាពឲ្យបានដល់ ១៥០,០០០នាក់ នៅឆ្នាំ២០២០។ នេះជាការប្រកាស ឲ្យដឹងដោយឯកឧត្តមបណ្ឌិតសភាចារ្យសុខអានឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានកាយរឹទ្ធជាតិកម្ពុជានាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតសាមញ្ញលើកទី៣ របស់កាយរឹទ្ធិជាតិកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃទី២៤មីនាឆ្នាំ២០១៦។
ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានមានប្រសាសន៍ថា៖ ដោយអនុវត្តតាមស្មារតីនៃ សេចក្តីសម្រេចចិត្តរបស់ មហាសន្និបាត លើកទី២ ដែលបានធ្វើឡើងនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០កន្លងទៅ និងផែនការយុទ្ធសាស្ត្រឆ្នាំ២០១០-២០២០ របស់ កាយរឹទិ្ធជាតិកម្ពុជា ត្រូវសម្រេចបាននូវគោលដៅនៃការពង្រីកសមាជិកភាពដល់ ១៥០,០០០នាក់ នៅឆ្នាំ២០២០។សូមបញ្ជាក់ថា៖គិតមកដល់ដំណាច់ឆ្នាំ២០១៥កន្លងមកនេះ សមាជិកកាយរឹទ្ធិជាតិកម្ពុជា ទូទាំងប្រទេសបានកើនឡើង ដល់ចំនួន ១៣១,៧០៥ នាក់ ដែលក្នុងនោះសមាជិកដែលបានទទួលការបណ្តុះបណ្តាលវគ្គជំនាញមានការកើនឡើងពី ១០,០៦១ នាក់ នៅឆ្នាំ២០១០ ដល់ ១៥,៣៥០ នាក់ នៅដំណាច់ឆ្នាំ២០១៥នេះ។ ដើម្បីសម្រេច បាន នូវគោលដៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានបានផ្តល់ការណែនាំថា៖ កាយរឹទ្ធិជាតិកម្ពុជារាជធានី-ខេត្ត ត្រូវជម្រុញ នូវការពង្រីក កម្លាំងកាយរឹទ្ធិប្អូន កាយរឹទិ្ធ និងកាយរឹទ្ធិរៀមច្បង នៅតាមគ្រឹះស្ថានសិក្សានានាទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកុមារ យុវជន សិស្ស និងនិស្សិត ទទួលស្គាល់យ៉ាងច្បាស់ថា ការអប់រំ។